ការលើកឡើងរបស់កសិករ

លោកគីដាំចង្ក្រងស្វាធ្វើជាំដំណាំគម្របដីនៅលើដីចម្ការរបស់គាត់ក្រោយពីការប្រមូលផលដើម្បីការពារដីរបស់គាត់។ គាត់ក៏ផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដីនេះទៅ​​​​​អោយក្រុមហ៊ុនស្មាតអាក្រូដើម្បីជាប្រភពចំនូលបន្ថែម។ លោកគីបាននិយាយថា​ “ខណៈដើមនិងឬស​ (របស់ចង្ក្រងស្វា) នឺងក្លាយទៅជាសំណល់ដើម្បីគ្របដណ្តប់លើដីខ្ងុំ ខ្ងុំអាចលក់គ្រាប់ពូជនេះដើម្បីរកប្រាក់ចំណេញបន្ថែម​”។​

AMAC

“ខ្ងុំសម្រេចចិត្តនាំចូលម៉ាស៊ីនដាំអត់ព្យួរពីព្រោះតែខ្ងុំបានឃើញអំពីតម្រូវការរបស់កសិករនាពេលអនាគតទៅលើម៉ាស៊ីននេះ។ ការសម្រេចចិត្តនេះក៏បានផ្អែកលើការចូលរួមចំណែករបស់ទីភ្នាក់ងារផ្សេងៗដែលធើ្វការទៅលើកសិកម្មអភិរក្ស ដែលបានគាំទ្រយើងក្នុងការអភិរឌ្ឍនសមត្ថភាព ហិរញ្ញវត្ថុ និងសកម្មភាពផ្សព្វផ្សាយនាៗទៅលើម៉ាស៊ីនដល់កសិករ។”

អំពីកាស៊ីក

ចាប់តាំងពីឆ្នាំ ២០០៤ នាយកដ្ឋានគ្រប់គ្រងធនធានដី​(DALRM) ដោយមានការគាំទ្រពី CIRADI បានកំពុងធ្វើការលើប្រព័ន្ធដាំដុះប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តដោយផ្អែកលើគោលការណ៍នៃកសិកម្មអភិរក្ស​(CA)។ ការអនុវត្តន៍ទាំងនេះត្រូវបានរៀបចំនិងសាកល្បងនៅក្នុងប្រព័ន្ធកសិកម្មផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលពីការសិក្សាវិទ្យាសាស្ត្រទាំងនេះបានបង្ហាញថា ប្រព័ន្ធផលិតកម្មកសិកម្មអភិរក្ស​(CAPS) ធ្វើអោយប្រសើរឡើងនូវជីវជាតិដី កាត់បន្ថយកម្លាំងពលកម្ម ទឹក និងការបង្កើនទិន្នផលនិងប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច។​

តើពួកយើងជាអ្នកណា?

គំនិតផ្តួចផ្តើមកសិកម្មអភិរក្ស (CA) នៅកម្ពុជាបានផ្តោតជាចម្បងលើការរចនាប្រព័ន្ធដំាដុះ ការវាយតំលៃជីជាតិដី វិស្វកម្មកសិកម្ម ជាជាងការអនុវត្តពាណិជ្ជកម្ម។ CA គឺជាវិស័យមួយនៅក្នុងដែនរដ្ឋាភិបាល និងអង្គការស្រាវជ្រាវជាជាងនៅក្នុងដីនិងកសិដ្ឋាន។ ដូច្នេះដើម្បីប្រែក្លាយ CA ទៅជាការបណ្តាក់ទុនពាណិជ្ជកម្ម វាតំរូវឲ្យមានតួអង្គទីផ្សាទាំងអស់រួមមាន៖ ​កសិករ អ្នកផ្គត់ផ្គង់គ្រាប់ពូជ/ដំណាំ សហគមន៍កសិកម្ម ម្ចាស់ត្រាក់ទ័រ ឈ្មួញកណ្តាល សិក្ខាសាលាផលិតកម្ម គ្រឹះស្ថានបណ្តុះបណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកលក់រាយ និងអ្នកផ្គត់ផ្គង់ធាតុចូល។ល។

ព័ត័មានចុងក្រោយពីក្នុងបណ្ណាល័យ

របាយការណ៍ថ្មីៗរបស់យើង

No items found.

ការបោះពុម្ពផ្សាយថ្មីៗរបស់យើង

No items found.